![]() |
| វត្តអង្គររាជបុរី (អង្គ) នៅខេត្តព្រះត្រពាំង ឆ្នាំកកើតវត្ត ព.ស.១៥៣៤ គ.ស.៩៩០ ។ |
![]() |
| ព្រះវិហារវត្តឃ្លាំង នៅទីរួមខេត្តឃ្លាំង ឆ្នាំកកើតវត្ត ព. ស. ២០៧៦ គ. ស. ១៥៣៣ ។ |
នៅលើទឹកដីកម្ពុជាក្រោមសព្វថ្ងៃ មានការសាងសង់ព្រះវិហារថ្មីជាច្រើន ។ ដោយការសង់ ព្រះវិហារ ថ្មីភាគច្រើន បានធ្វើឡើងនៅលើឃឿនព្រះវិហារចាស់ ដូច្នេះឃឿន ព្រះវិហារចាស់ បូរាណនោះ ក៏ត្រូវគាស់កកាយ ចេញ ទើបចាក់គ្រឹះថ្មីបាន ។ ការងារនេះបាននាំបង្កើតសេចក្តី កង្វល់ដល់ខ្មែរក្រោម ដែលយកចិត្តទុកដាក់ទៅលើ ប្រវត្តិកាលនៃព្រះវិហារនិងវត្ត អារាមខ្មែរ នៅលើទឹកដីកម្ពុជាក្រោមទាំងមូល ហើយបានឱ្យយោបល់ថា បើមានការ សាងសង់ព្រះវិហារថ្មី គួរធ្វើឱ្យ ខុសពីកន្លែងដែលព្រះវិហារ ចាស់តាំងនៅ ។ ប៉ុន្តែដោយព្រះវិហារចាស់ដែលសង់ ពីមុន សុទ្ធតែបាន ត្រូវជ្រើសរើសទីតាំងត្រឹមត្រូវឱ្យសមស្របទៅតាមទិសនិង ទីតាំង កុដិសាលាក្នុងវត្ត នីមួយៗ ម្យ៉ាងទៀតដីក៏មិនមានសល់ ឱ្យសមល្មមដូច្នេះគួរតែសង់នៅកន្លែងចាស់ដដែល ។
ដោយមតិទាំងអស់សុទ្ធតែគួរយកមកពិចារណា និងដោយខ្លឹមសារនៃផលប្រយោជន៍មានទំហំ ធំធេង ជាប្រវត្តិសាស្ត្ររបស់យើងជាខ្មែរក្រោមទាំងអស់គ្នា វិទ្យុសំឡេងកម្ពុជាក្រោមសូមសាក ល្បងធ្វើការស្រង់មតិ ដូចតទៅ៖
- ជំរើសទី ១- សង់ព្រះវិហារថ្មីឱ្យខុសពីទីតាំងឃឿនព្រះវិហារចាស់ ដោយរក្សាទុកព្រះវិហារ ចាស់ដដែល ។
- ជំរើសទី ២ - សង់ព្រះវិហារថ្មីលើឃឿនព្រះវិហារចាស់ ដោយថតរូបព្រះវិហារចាស់ ទុកជា តឹកតាងមុនរុះរើ ដោយមានចុះកាលបរិច្ឆេតនៃការសាងសង់ព្រះវិហារចាស់នោះផង ។ រូបថតនោះ ត្រូវតាំងតម្កល់ក្នុងវត្តផង ផ្តិតចែកចាយដល់ពុទ្ធបរិស័ទ្ធជើងវត្តផង ។
- ជំរើសទី ៣-តាមយោបល់ របស់លោក-អ្នក តើយើងត្រូវធ្វើម្តេច ចំពោះរឿងសាងសង់ ?
ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធដែលមានយោបល់ក្នុងរឿងនេះ ពោលគឺយកជំរើសទី ១ ឬ ទី ២ សូមសរ សេរ សំបុត្រមកអាស័យដ្ឋានៈ
Khmers Kampuchea Krom Federation (KKF)
P.O. Box 51201 San Jose, CA 95151
ឬ
E-mail: son.samrach@gmail.com ឬ khmerkampucheakrom@gmail.com
ការឆ្លើយតបពីអ្នកស្ដាប់វិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ចំពោះការស្ទាបស្ទង់នេះ


1 comment:
Thanks for offering Options.
I choose Option I, due to the word "New". New is new. we cannot act anything on the old one. So, keep old one as it is.
ជំរើសទី ១- សង់ព្រះវិហារថ្មីឱ្យខុសពីទីតាំងឃឿនព្រះវិហារចាស់ ដោយរក្សាទុកព្រះវិហារ ចាស់ដដែល ។
Thanks
From Red-Ant.
Post a Comment