ABC
| លោក ឯក សាវត្ថី ជាមេធាវីនៅទីក្រុងស៊ីដនីយ៍ ។ |
តាមការឲ្យដំណឹងពីលោកប្រធានកម្មវិធីភាសាខ្មែរនៃវិទ្យុ SBS មកនោះ ភាសាខ្មែរដែលមានផ្សាយ៤ដងក្នុងមួយអាទិត្យ ហើយផ្សាយម្ដងមួយម៉ោង នឹងត្រូវបន្ថយឲ្យចុះមកត្រឹម ២ដងក្នុងមួយអាទិត្យវិញ ពោល គឺទម្លាក់ពី៤ម៉ោងមកត្រឹមតែ២ម៉ោងទេ ដោយចាប់ផ្ដើមពីខែមេសាឆ្នាំ ២០១៣ នេះទៅ ។
ដូច្នេះថាតើការកាត់បន្ថយម៉ោងផ្សាយជាភាសាខ្មែរពី៤ម៉ោងឲ្យមកនៅត្រឹម ២ ម៉ោង នឹងនាំឲ្យប៉ះ ពាល់យ៉ាងណាខ្លះសម្រាប់សង្គមខ្មែរនៅក្នុងប្រទេសអូស្រ្តាលីនេះ?
លោកឯក សាវត្ថី ដែលជាមេធាវីនៅទីក្រុងស៊ីដនីយ៍ ដែលបានសម្ដែងនូវការខកចិត្តចំពោះការបន្ថយ ម៉ោងផ្សាយនេះ ដោយលោកលើកឡើងថា ការកាត់បន្ថយម៉ោងផ្សាយភាសា ខ្មែរគឺជាការ បាត់ បង់មួយដ៏ធំសម្រាប់សង្គមខ្មែរនៅក្នុងប្រទេសអូស្រ្តាលី ។
No comments:
Post a Comment